ព័ត៌មានជាតិ

ផ្ទះចំនួន០៣ខ្នង ត្រូវអគ្គិភ័យឆេះទាំងស្រុង បង្កឡើងដោយម្ចាស់ម្នាក់ ជាអ្នកដុត

តាកែវៈ នៅវេលាម៉ោង០២និង១៣នាទី រំលងអធ្រាត្រ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆេះផ្ទះអស់ចំនួន០៣ខ្នង បង្កឡើងដោយឈ្មោះ សែម សុផាត ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ផ្ទះដែលខូចខាតមាន០៣ខ្នងរួមមាន៖

១-ផ្ទះរបស់ឈ្មោះ សែម សុផាត (សម៉ីខ្លួន) ជាអ្នកដុតផ្ទះមួយខ្នងទទឹង ៥ម៉ែត្រនិងបណ្តោយ០៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្តារ ។
២-ផ្ទះឈ្មោះ ខាន់ វីរ: ភេទប្រុស អាយុ៣៧ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ទទឹង៥ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ មួយខ្នងប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្តារ ។
៣-ផ្ទះឈ្មោះ សាន់ មុន្នីរត្ថ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នាផ្ទះមួយខ្នង ទទឹង ៥ម៉ែត្រ និងបណ្ដោយ ៦ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ ។

ករណីនេះ បណ្តាលឲ្យខូចខាតផ្ទះចំនួន០៣ខ្នងទាំងស្រុង ។

ហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ច ក្រុមអគ្គិភ័យអន្តរាគមន៍របស់ស្នងការខេត្ត បានចេញរថយន្ត ចុះទៅពន្លត់អស់ទឹកចំនួនមួយឡាន ៕

មតិយោបល់