ក្លឹប Chelsea ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នឹងឲ្យកីឡាករ៣រូបរបស់ខ្លួន និងលុយមួយចំនួនធំបន្ថែមទៀតដើម្បីប្ដូរយកខ្សែប្រយុទ្ធ Harry Kane ពីក្លឹប Tottenham Hotspur សម្រាប់រដូវកាលក្ដៅខាងមុខ ។
កីឡាករទាំង៣រូបរបស់ក្រុម Chelsea ដែលត្រៀមប្ដូរយក Kane នោះគឺ ខ្សែប្រយុទ្ធ Callum Hudson-Odoi អ្នកចាំទី Kepa Arrizabalaga និងខ្សែប្រយុទ្ធ Tammy Abraham ។
យ៉ាងណាក្ដីមកទល់នឹងពេលនេះ រឿងរ៉ាវខាងលើគ្រាន់តែពាក្យល្ហិចល្ហៀង ដោយមិនទាន់មានប្រភពផ្លូវការពីក្លឹបទាំង២ខាងលើនេះ ចេញបកស្រាយលម្អិតពីរឿងមួយនេះទេ។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងទៅនេះ Kane បានប្រកាសសុំចាកចេញពី Spurs តែក្លឹបនេះហាក់បីដូចមិនព្រមឲ្យកីឡាកររូបនេះចេញ ដោយប្រធានក្រុមប្រឹក្សាភិបាលក្លឹបបានដាក់តម្លៃលក់ជាង ១៨២លានដុល្លារ ទៅក្លឹបណាដែលចង់បាន៕
ប្រភព៖ CSB SPORTS
មតិយោបល់