ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ និងភាគីម្ខាងទៀតរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូនិងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ និងភាគីម្ខាងទៀត របួសស្រាល មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយវេងស្រេង ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូឌ្រីមសង់ឆ្នាំ2015 មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ភ្នំពេញ 1CZ-3263 ដែលបើកបរពីរនាក់ប្ដីប្រពន្ធ មានទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ស្របពេលនោះក៏មានយុវជនម្នាក់ ជិះម៉ូតូម៉ាកអឹមដេ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-1609 បានបើកមកពីក្រោយបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ និងភាគីខាងម៉ូតូហុងអិនដេរ រងរបួសដូចគ្នា ក្រោយពេលកើតហេតុជនរងគ្រោះ ក៏បានទៅព្យាបាលនៅឯមន្ទីរពេទ្យ បន្សល់ទុកតែម៉ូតូ ស្របពេលនោះក៏មានភាគីខាងម៉ូតូអឹមដេ បានបើករថយន្តមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-1842 មកដល់ស្រាប់តែលើកម៉ូតូអឹមដេ ដាក់លើរថយន្តរួចបើកគេចតែម្ដង ស្របពេលនោះបានសមត្ថកិច្ច ធ្វើការតាមដល់ចំណុចផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ទើបធ្វើការឃាត់បានទាំងអ្នកបើកបរ និងអ្នកបញ្ជា ឲ្យបើកបរនឹងម៉ូតូតែម្តង ។

ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់