ព័ត៌មានជាតិ

កូនប្រុសម្នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុញៀន ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះខូចខាត និងបាត់បង់ទឹកប្រាក់៣ពាន់ដុល្លារ

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៣​និង​១០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៧​ ភូមិ​ពពាលខែ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​កើតឡើង​០១​លើក​ បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ ០១​ខ្នង​ និង​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​ របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ ងួ​ន​ យ៉ឺ​ន​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

តាម​ការ​រាយ​ការ​ណ៍​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ ការ​ខូចខាត​ក្នុង​អគ្គិភ័យ​ខាងលើ​រួម​មាន​៖ -​ផ្ទះ​តៀម​សង់​ជាប់​ដី​ទំហំ​ ៤​ម៉ែត្រ​ x​ ៦​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស័ង្កសី​ (​ខូចខាត​ទាំងស្រុង​), -​គ្រែ​ ០២​ (​ខូចខាត​ទាំងស្រុង​), -​ទូរទស្សន៍​ចំនួន​ ០១​គ្រឿង​ (​ខូចខាត​ទាំងស្រុង​), -​ម៉ាស៊ីនបោកខោអាវ​ចំនួន​ ០១​គ្រឿង​ និង​សម្ភារៈក្នុងផ្ទះ​មួយ​ចំនួន​តូច​ (​ខូចខាត​ទាំងស្រុង​)​ ​សរុប​ការ​ខូចខាត​ចំនួន​ ១២.០០០.០០០​រៀល​ (​ដប់​ពីរ​លាន​រៀល​)​។​

ចំពោះ​មូលហេតុ៖ ​គឺ​បណ្តាល​មក​ពី​ឈ្មោះ​ យ៉េន​ ភា​រូ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ ត្រូវជា​កូនបង្កើត​របស់​ម្ចាស់ផ្ទះ​ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ (​បែក​ថ្នាំ​)​ បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​។​

​ភ្លាមៗ​នោះ​ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ថ្មគោល​ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​០១​ឡាន​ ទើ​ប​អាច​គ្រប់គ្រង​ស្ថាន​ការ ​និង​អគ្គិភ័យ​បានរលត់​ទាំងស្រុង​ ៕

មតិយោបល់