ព័ត៌មានជាតិ

ឆក់កាបូបភ្លាត់ស្នៀតធ្លាក់ខ្លួនឯងប៉ូលិសឃាត់ខ្លួនបាន

ភ្នំពេញ: ប៉ូលិសខណ្ឌនិងប៉ុស្តិ៍បង្ក្រាបជាក់ស្តែងជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ឆក់កាបូបលុយបន្ទាប់ពីធ្វើរសកម្មភាពរួចភ្លាត់ស្នៀតធ្លាក់ពីលើម៉ូតូរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ចំណុច ផ្លូវបេតុង ក្រុមទី០៥ ភូមិ បឹងសាឡាងសង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថាកម្លាំងល្បាតខណ្ឌនិង ប៉ុស្តិ៍ឬស្សីកែវបានលឺសម្រែកថាចោរៗភ្លាមនោះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមដោយឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សន ស៊ីនួន ហៅ អានួនភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដជាអ្នកប្រើប្រាស់ថ្នាំញៀន។

ជនរងគ្រោះឈ្មោះ ហេង សុភាពភេទ ស្រី អាយុ ៤០ឆ្នាំ មានទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់ ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុជនរងគ្រោះចេញពីកម្មវិធីឡើងគេហដ្ឋានថ្មីរងចាំជិះរឺម៉កដើម្បីទៅផ្ទះភ្លាមនោះជនសង្ស័យបានជិះម៉ូតូមកអែបហើយធ្វើសកម្មភាពឆក់យកកាបូបហើយធ្លាក់ពីលើម៉ូតូរត់គេចខ្លួនតែភ្លាមៗនោះត្រូវសមត្ថកិច្ចកំពុងល្បាតដេញប្រផាប់ប្រភីងចាប់បានម្នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវតាមនីតិវិធី ។

ក្នុងហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានដកហូតវត្ថុតាងគឺ
កាបូប០១ ក្នុងនោះ មានទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 7 plusនិងប្រាក់ដុល្លាចំនួន៦០ដុល្លាបានប្រគល់ជូនជនរងគ្រោះវិញ។

អធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី ៕

 

មតិយោបល់