បាត់ដំបងៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីក្មេងប្រុស អាយុ ០៣ឆ្នាំម្នាក់ ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់ ហេតុការណ៍ កើតឡើងនៅចំណុចប្រឡាយសណ្ដាន់ ភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ។
ជនរងគ្រោះឈ្មោះ លឿម ឆៃយ៉ាយ៉ុន ភេទប្រុស អាយុ ០៣ឆ្នាំ រស់នៅភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ផល ថងខ្វាវ ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ មុខរបរធ្វើស្រែ បានបំភ្លឺថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ខ្លួនកំពុងតែអង្គុយលេងនៅនឹងផ្ទះហើយកូនប្រុសរបស់ខ្លួនបាននៅលេងនៅពីខាងមុខផ្ទះ ខ្លួនក៏មិនបានចាប់អារម្មណ៍អីទេ ។ លុះដល់អង្គុយលេងមួយសន្ទុះក៏បាត់កូន ហើយក៏នាំគ្នាឆោឡោដើររកឃើញស្នាមជើងចុះទៅក្នុងប្រឡាយដែលមានសំណង់ទឹកហូរ បានស្រែកអោយអ្នកជិតខាងជួយចុះរាវត្រូវបានប្រទះឃើញកូនក្នុងទឹកសំណង់លង់ស្លាប់បាត់ហើយ ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

មតិយោបល់