ព័ត៌មានជាតិ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានយកពស់ថ្លាន់ ១ក្បាលទម្ងន់១២ គីឡូក្រាម ទៅប្រលែងនៅក្នុងព្រៃអភិរក្សសត្វដំរីគូលេនព្រហ្មទេព

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៥នាក់ ដឹកនាំដោយលោក ហើន សំបោន មេបញ្ជាការងស្រុកអន្លង់វែងបានយក ពស់ថ្លាន់ចំនួន០១ក្បាលទម្ងន់១២ គីឡូក្រាម ដែលលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាល និងសំណង់ស្រុកអន្លង់វែងប្រគល់ជូនលោក ងួន ទ្ធីរិទ្ធ មេបញ្ជាការ អ.ហ ស្រុកកាលពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ទៅប្រលែងនៅក្នុងព្រៃអភិរក្សសត្វដំរីគូលេនព្រហ្មទេព ស្ថិតនៅក្នុង ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

មតិយោបល់