ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះលក់ដូរមួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ៥A ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ យ៉ែម សារ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លក់ឥវ៉ាន់ចាប់ហួយ ។
មូលហេតុៈ ឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់ៈ ថ្មប្រក់ស័ង្កសី (ទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ ) ។
ខូចខាតសំភារៈ ឆេះម៉ូតូមួយគ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-9933 នឹងអីវ៉ាន់ចាប់ហួយមួយចំនួន និងពុំបណ្តាលអោយឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ហេតុការខាងលើ មានការជួយអន្តរាគមន៍ពីរថយន្តការិយាល័យអគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹក ប្រើប្រាស់ទឹកអស់ចំនួ ន ១ឡាន ស្មើនឹង ៤ម៉ែត្រ គូប ។ ពន្លត់ចប់: នៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់