ទា​​ចំ​​ហុ​​យ​​កៅ​​ឡា​​​ក់​​

គ្រឿងផ្សំ៖

-គ្រាប់កៅឡាក់ស្ងោរឆ្អិន ១០គ្រាប់

-ទា ១ក្បាល

-គល់ស្លឹកគ្រៃហាន់ជាកំណាត់ខ្លីៗ ២ដើម

-ឬសជីរវ៉ាន់ស៊ុយដុំឲ្យបែក ៤ឬស

-អុបឆឺយទំហំ ២,៥០ ស.ម ១បន្ទះ

-ផ្កាចាន់ ៥ទង

-ប៊ីចេង ៤ស្លាបព្រាបាយ

-ទឹកសៀង ទឹកប៉េងប៉ោះជ្រលក់ ២ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

-ប្រេងខ្យង ២ស្លាបព្រាបាយ

-ប្រេឆា ២វែក

វិធីធ្វើ៖

១.សម្អាតរោមទាចេញ ឲ្យស្អាត យកគ្រឿងក្នុងចេញ លាងទឹកហើយស្រុសទាទាំងមូល ក្នុងទឹកក្តៅកំពុងពុះ។

២.ប្រឡាក់ទាឲ្យសព្វទុកមួយស្របក់សឹមដាក់ចូលទៅក្នុងឆ្នាំងថែមទឹកចូល ល្មមឲ្យលិចទា រួចដុតភ្លើងឲ្យក្តៅខ្លាំង ថែមគល់ស្លឹកគ្រៃ ឬសជីរវ៉ាន់ស៊ុយ អុបឆឺយ ផ្កាចាន់ ទឹកសៀង ទឹកប៉េងប៉ោះ ជ្រលក់ ទឹកស៊ីអ៊ីវ និងប្រេងខ្យង់ ស្ងោររហូតដល់ទាឆ្អិន ផុយសាច់ សឹមស្រង់ឡើងទុកឲ្យស្រស់ទឹក។

៣.ដាក់ប្រេងឆាចូលខ្ទះ ដាំលើភ្លើងឲ្យក្តៅ បន្ទាប់មកដាក់ទា ចូល ចៀនទាល់តែ ស្បែកស្រួយ ដួសឡើងដាក់ចាន។ ចៀនគ្រាប់កៅឡាក់ រួចដួសដាក់ជាមួយនឹងចានទាចៀនរួច។

៤.យកទានេះទៅចំហ៊ុយបន្តទៀត ប្រមាណ ៣០ នាទី ពេលហូបគឺហូបជាមួយនឹងត្រល់ជ្រក់ ខ្ញីជ្រក់ និងទឹកជ្រលក់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *