ព័ត៌មានជាតិ

ស្ថានីយប្រេងឥន្ធនៈ PTT អូរចា ក្រុងបាត់ដំបង ប្រកាសស្វែងរកម្ចាស់កាបូប បើបានឃើញសូមទៅទទួលវិញផង!

បាត់ដំបង: យោងតាមផេក PTT& Amazon អូរចារ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធន:PTT ភី ធី ធី អូរចា ក្រុងបាត់ដំបង មានកត្តិយសសូមជំរាបជូនដំណឹងដល់អតិថិជនជាទីគោរព នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទីព្រឹក បុគ្គលិករបស់យើងខ្ញុំរើសបានកាបូបលុយនៅក្នុង ស្ថានីយ.

បន្ទាប់ពីបានស្វែងរកម្ចាស់កាបូបដែលជ្រុះមិនឃើញ យើងក៏បានឆែកមើលកាមេរ៉ាសុវត្ដិភាព។ បងស្រីម្ចាស់កាបូប បាន (ជិះឡាន Hilux Rivo ពណ៌ស) បងស្រីម្ចាស់កាបូបដែលបានជ្រុះអាចមកទទួលយកកាបូបលុយវិញនៅស្ថានីយដែលបានរៀបរាប់ខាងលើនេះ។

សូមអរគុណ ចំពោះការគាំទ្រ និង ការផ្ដល់ទំនុកចិត្ដដ៏ល្អរបស់អ្នក !
ពួកយើងរីករាយស្វាគមន៍ចំពោះលោកអ្នកជានិច្ច

មតិយោបល់