ព័ត៌មានជាតិ

បុរសអ្នកនេសាទម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ

ក្រចេះ: កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់ចំអ្នកនេសាទម្នាក់ស្លាប់ភ្លាមៗ ពេលកំពុងជិះទូកបង់សំណាញ់នៅក្នុងទន្លេមេគង្គ ខណ:មេឃមានភ្លៀងធ្លាក់ និងផ្គររន្ទះខ្លាំង។

ជនរងគ្រោះឈ្មោះ ទីវ ទៀង អាយុ ៣៥ឆ្នាំ រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់