លោក Joan Laporta ប្រធានក្លឹប Barcelona ថ្មីដែលទើបតែជាប់ឆ្នោតចូលកាន់តំណែងកាលពីពេលកន្លងទៅនេះបានទទួលបានប្រាក់កម្ចីបន្ថែមដល់ទៅ ៥០០ លានដុល្លារដែលអនុម័តឱ្យខ្ចីដោយធនាគារអាមេរិកមួយ ។
ទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះក្លឹប Barcelona អាចនឹងចាយវាយពេញៗដៃសម្រាប់បើកប្រាក់ខែកីឡាករនិងបុគ្គលិករយៈពេល ២ ឆ្នាំទៀតពេញដោយមិនមានក្តីបារម្ភទោះបីជាមិនអាចរកលុយចូលបាន ១ សេនក៏ដោយ ។
ជាមួយនឹងការទទួលបានប្រាក់កម្ចីនេះក្លឹបបានចាប់ផ្តើមរៀបចំគម្រោងទិញយកកីឡាករថ្មីៗសម្រាប់រដូវកាលក្រោយខាងមុខនេះ ។
គួរឱ្យដឹងដែរថា Barcelona កំពុងតែជំពាក់បំណុលក្លឹបផ្សេងៗនិងធនាគារប្រហែលជា ៥០០ លានដុល្លារ ដែលមិនទាន់មានលទ្ធភាពសងវិញឡើយដូចនេះបំណុលបន្ថែមនេះនឹងធ្វើឱ្យក្លឹបនេះជំពាក់គេជាង ១ ពាន់លានដុល្លារហើយ ៕
ប្រភព៖ CSB SPORTS
មតិយោបល់