ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៧កញ្ចប់

ភ្នំពេញ: កម្លាំងល្បាតរបស់នគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលខណ្ឌកងអន្តរាគមន៍ពិសេស និងព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀនកាលពីម៉ោងប្រហែល៩និង៤០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ អាត សំណាង ភេទប្រស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន៧ថង់តូច។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-15_08-54-29

មតិយោបល់