ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ថោង សាមិ ស្នងការរងទទួលផែន និងដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ នាក់ (ប្រុស)៖
១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ។
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស ស/ក កូនគ្រៀល ក្រុង សំរោង ។
ដកហូតវត្ថុតាង៖ ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។
ករណីនេះ រហូតដល់វេលាម៉ោង ៦និង៣០នាទី បានបន្តឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចខាងក្រោម៖
-នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់មកលើសមត្ថកិច្ចឲ្យរបួសនគរបាលម្នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
ជនសង្ស័យទាំង០៤ នាក់បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើពិតប្រាកដមែន បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់