ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ២៣:៥៥នាទីកំលាំងប៉ុស្តិ៍បិតត្រាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលើជនជាតិចិននៅចំនុច អូរត្រាវ (មិនបានសម្រេច) ខណៈពេលជនជាតិចិនកំពុងត្រូវបានស្ទាក់ប្លន់មានប្រជាពលរដ្ឋមកទាន់ជនសង្ស័យបានរត់គេចខ្លួន។ បន្ទាប់មកប្រជាពលរដ្ឋបានជិះរថយន្តតាមក្រុមជនសង័្សយដល់ចំនុចតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក៏ត្រូវជនសង្ស័យឃើញដកកាំបិតតាំងតោគប់សំដៅមកលើរថយន្តប្រជាពលរដ្ឋ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនមកដល់ចំនុចចំការខ្នុរ ភូមិចំណោតរាម។ បន្ទាប់ពីទទួលព័ត៌មាន កំលាំងប៉ុស្តិ៍បានចុះដល់ចំការខ្នុរស្វែងរកនិងឃាត់ខ្លួន មនុស្សចំនួន ៣នាក់ (ម៉ូតូ០២គ្រឿង បែកគ្រាប់សោរទាំង០២)
១.ឈ្មោះ នូវ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិព្រែកនរិន ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្នាក់នៅ សង្កាត់០១ ក្រោយក្បាលឆាយ។
២.ឈ្មោះ អ៊ឹម ថៃ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅ សង្កាត់០១ ក្រុងព្រះសីហនុ។
៣.ឈ្មោះ អិត ថៃ ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នឹងបក្ខពួកម្នាក់ទៀត ឈ្មោះ គីម បាន បើករត់គេចរួចផ្តួលម៉ូតូចោល រត់គេចខ្លួនចូលព្រៃបាត់។
+វត្ថុតាងដកហូតរួមមាន៖
១.ម៉ូតូហុងដាពណ៌ខ្មៅ ឆ្នាំ២០១៧ អត់ស្លាកលេខ។
២.ម៉ូតូ Scoopy ពណ៌ក្រហម អត់ស្លាកលេខ
៣.កាំបិតតាំងតោ០១
៤.ទុលល្វីស០២
៥.ដង្កាប់០១
៦.កាំភ្លើងជ័រ០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំលាំងជំនាញយើងកំពង់ឃាត់ខ្លួន កសាងសំណុំរឿងបន្តតាមនិតិវិធី រីឯបក្ខពួកកំពុងស្រាវជ្រាវបន្ត៕



មតិយោបល់