គ្រូជម្រើសជាតិអេស្ប៉ាញលោក Luis Enrique ទើបតែបានបង្ហាញបញ្ជីឈ្មោះកីឡាករដើម្បីត្រៀមប្រកួត Euro ២០២០ ប៉ុន្តែក្នុងនោះគ្មានឈ្មោះ Sergio Ramos និងកីឡាកររបស់ Real Madrid ម្នាក់ឡើយ។
នេះគឺជាលើកដំបូងហើយ ដែលក្នុងជម្រើសជាតិអេស្ប៉ាញមិនមានឈ្មោះកីឡាកររបស់ Real ទៅលេងនៅពាន Euro។ Ramos, Nancho Fernandez និង c សុទ្ធតែខកខានមិនបានស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង២៤នាក់ដែលចុចដោយលោក Enrique ត្បិតគេអាចបញ្ចូលដល់ទៅ២៦នាក់ក៏ដោយ។
រឿងបានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលជាខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ Real Madrid។ ចំពោះរឿងនេះលោក Enrique បានពន្យល់ថា៖ “ខ្ញុំដឹងខ្ញុំនៅទីណា ហើយខ្ញុំទទួលស្គាល់ថាវាជារឿងធម្មតា។ ខ្ញុំសង្ឃឹមថា វានឹងប៉ះពាល់ដល់ក្រុមទៅចុះ។ ការដក Ramos ដោយសារបញ្ហាសុខភាព គេមិនសូវបានលេងនៅឆ្នាំ២០២១នេះទេ”។
Enrique បន្ថែមទៀតថា៖ “ចំពោះរឿង Nancho ពិតជាពិបាកទទួលយកសម្រាប់អ្នកគាំទ្រ Real Madrid ដោយសារតែគេលេងល្អនៅរដូវកាលនេះ។ ប៉ុន្តែខ្ញុំចង់នាំយកកីឡាករ២៤នាក់ ហើយក្នុងនោះខ្សែការពារ៣ឬ៤នាក់ដែលស័ក្តសមទទួលបានការកោះហៅនេះ។ ប្រសិនបើ Dani Carvajal និង Ramos មិនរបួស នោះពួកគេនឹងជាប់ជម្រើសជាតិហើយ។ ពួកគេមិនត្រូវបានហៅដោយសារបញ្ហារបួសនេះឯង”៕
ប្រភព៖ CSB SPORTS
មតិយោបល់