បាត់ដំបងៈ ក្មេងប្រុសម្នាក់បានរអិលជើងពីលើគល់ស្ពានកណ្តាលស្ទឹងធ្លាក់ចូលក្នុងទឹកកំពុងហូរគួចខ្លាំង បណ្ដាលឲ្យលង់ស្លាប់កាលពីម៉ោង៣រសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានរថភ្លើងវត្តគរ ស្ថិតក្នុងក្រុមទី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះឈ្មោះ ហង់សាអៀង អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះលេខ273 ក្រុមទី10 ភូមិអូរតាគាំ2 សង្កាត់ទួលតាឯកក្រុង/ខេត្តបាត់ដំបង មានម្ដាយឈ្មោះ សោម រក្សា អាយុ៤៦ឆ្នាំ។
ក្រោយការរុករក និងជួយសង្គ្រោះសពក្មេងប្រុសរងគ្រោះបានរកឃើញកាលពីវេលាម៉ោង៦ព្រឹកនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៦ ហើយស្រង់យកមកលើគោក រួចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់