បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.PIDOU បើកបរដោយបុរសម្នាក់ ដែលគេសង្ស័យថាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្តុបចេនឡាពុំដឹងថា តៃកុងរថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុល ទៅបុកប៉ុស្តិ៍យាមរបស់មន្រ្តីសមត្ថកិច្ចយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងការខូចខាត រួចបន្តទៅបុកបង្គោលដែកមួយដើមទៀត ទើបទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួសនោះទេ រកការខូចខាតតែអត់មានតិចតួច និងបង្គោលភ្លើងរួមទាំងប៉ុស្តិ៍យាម របស់មន្ត្រីសមត្ថកិច្ចជាមួយតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *