ព័ត៌មានជាតិ

សមត្ថកិច្ចចុះឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់និងអ្នកមើលម្នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការអប់រំ

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរ) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២និង៥០នាទីនៅចំណុចផ្ទះឈ្មោះ យឿង យ៉ាំងយៀក ភេទប្រុស អាយុ
៥២ឆ្នាំ ស្ថិតនៅក្នុងភូមិ កំពង់ចម្លង
ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្តាល ។
ជនសង្ស័យ
១/ឈ្មោះ ជួន ប៉ូឡូ ភេទប្រុស អាយុ ៥៤ឆ្នាំជនជាតិខ្មែរ មាន ទីលំនៅ ភូមិស្ទឹង ឃុំ អ្នកលឿង ស្រុក ពាមរក៍ ខេត្ត ព្រៃវែង (ឃាត់ខ្លួន )។
2/ឈ្មោះ ង្វៀង យ៉ាំងម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិវៀតណាម មាន ទីលំនៅ ភូមិកំពង់ចម្លងឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្ដាល (ឃាត់ខ្លួន)។
3/ឈ្មោះ វ៉ូ យ៉ាំងឡាំ ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិវៀតណាម មាន ទីលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្ដាល(ឃាត់ខ្លួន)។
4/ឈ្មោះយឿង យ៉ាំងសាង ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាម មាន ទីលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្ដាល(អ្នកអង្គុយមើលគេលេង)ឃាត់ខ្លួន។
វត្ថុតាងចាប់យក៖
-បៀរចំនួន ៥១សន្លឹក
-តុឈើចំនួន០១
-កៅអីជ័រចំនួន០៥
-កន្សែងពោះគោពណ៌ក្រហម០១
-លុយខ្មែរចំនួន២៥,០០០រៀល

តាមប្រភព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ២០២១
វេលាម៉ោង២និង៥០នាទីរសៀល
កម្លាំងប៉ុស្តិ៍រដ្ឋបាលបានទទួលដំណឹងពីប្រជាពលរដ្ឋ ថា មាន
ករណីលេងល្បែងសុីសងខុសច្បាប់(បៀរ)ស្ថិតនៅចំណុចខាងលើ ពេលកម្លាំងបានចូលទៅដល់ក៏បានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន០៣នាក់និងអ្នកមើលម្នាក់ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការអបរំតែម្តង៕

 

មតិយោបល់