តាកែវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅភូមិចន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី អត្តឃាត (ចងកសម្លាប់ខ្លួន) ក្រោយពីទទួលបានព័ត៌មាន លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ សហការជាមួយក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុ ក្រោយពីការធ្វើកោសល្យវិច្ឆ័យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារ អត្តឃាត (ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន ហើយចំពោះការធ្វើតេស្តរកជំងឺកូវីដ-១៩ គឺអវិជ្ជមាន។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កម្ពស់១៦៥សម សម្បុរសណ្តែកបាយ សក់ស្លូត ពាក់អាវយឺតដៃខ្លីពណ៍ស ស្លៀកខោពណ៍ខ្មៅត្រឹមជង្គង់ ជិះម៉ូតូម៉ាកគុបជ្រុងពណ៍ទឹកប៊ិច គ្មានស្លាកលេខ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៩៧ ៧៧៨០០៦៨ / ០៨៨ ៨២៣២០៦០ ៕ សូមអរគុណ!
មតិយោបល់