ព័ត៌មានជាតិ

សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ស្ត្រីអ្នកលក់ត្រីម្នាក់ ត្រូវកុងតឺន័របើកកៀរម៉ូតូ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត លោតចេញផុតរួចខ្លួច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកុងតាន័រ បើកបត់ស្តាំមិនមើលអ្នកជិះម៉ូតូ បណ្តាលឲ្យកៀរម៉ូតូដួលចូលក្រោមរថយន្ត ចំណែកម្ចាស់លោតផុតរួចខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ចំណុចបំបែកទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យថឹងថា គេបានឃើញស្ត្រីជាអ្នកលក់ត្រីម្នាក់ បានជិះម៉ូតូស្មាស់វី ដែលពាក់ផ្លាកលេខ ភ្នំពេញ 1BW-1565 បានធ្វើដំណើរក្នុងទិសដៅលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3A- 7303 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសមកពីក្រោយវ៉ា រួចបត់ស្តាំស្រាប់តែកៀរម៉ូតូ បណ្តាលឲ្យដួលចូលក្រោមរថយន្ត ចំណែកអ្នកបើកបរសំណាងលោតផុតរួចខ្លួច រងរបួសស្រាលចំណែកម៉ូតូខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់