កំពង់ឆ្នាំង៖ យុវជនម្នាក់បានយកខ្សែនីឡុងចងកសម្លាប់ខ្លួននៅលើផ្ទះ ដោយគ្មានអ្នណាដឹងពីមូលហេតុច្បាស់លាស់ឡើយហើយមានសង្ស័យប្លែកៗពីគ្នា។ករណីធ្វើអត្តឃាតនេះបានកើតឡើងចន្លោះពីម៉ោង៦និង៣០នាទីព្រឹកទៅម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅពេលដែលម្តាយទៅលក់បន្លែនៅផ្សារលើពេលព្រឹក។ យុវជនចងកសម្លាប់ខ្លួនរូបនេះមានឈ្មោះ ជា សុជាតិ អាយុ១៩ឆ្នាំ មានមុខរបរជាអ្នករត់រទេះសេះស្ត្រីជាម្តាយឈ្មោះ យ៉ែម សុភាព អាយុ៤៩ឆ្នាំ បាននិយាយអោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដឹងថាៈ គាត់មិនបានដឹងពីមូលហេតុនៃការសម្លាប់ខ្លួនរបស់កូនប្រុសគាត់នោះទេ…
មតិយោបល់