ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើទឹកប្រាក់ប្រាក់កម្ចីបៃតងចំនួន ១១៦លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីសាងសង់ និងប្រតិបត្តិការវាលខ្យល់ចំនួន ៣ នៅប្រទេសវៀតណាម។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បាននិយាយថា គម្រោងនៅខេត្ត Quang Tri នៃតំបន់ឆ្នេរភាគកណ្តាលខាងជើងនឹងបង្កើនសមត្ថភាពថាមពលខ្យល់ របស់ប្រទេសវៀតណាមដល់ ៣០ភាគរយ ដែលនឹងជួយប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ ឆ្លើយតបនឹងតម្រូវការថាមពលដែលកំពុងកើនឡើង យ៉ាងឆាប់រហ័ស។
ធនាគារ ADB និយាយថា គម្រោងនេះនឹងបង្កើតអគ្គិសនីជាមធ្យម៤២២ ជីហ្គាវ៉ាត់ម៉ោង និង ចៀសពីការបំភាយឧស្ម័នកាបូនិក ជាមធ្យម ១៦២,៤៣០ តោន ក្នុងមួយឆ្នាំ។
មតិយោបល់