ព័ត៌មានជាតិ

ប្រភេទសត្វអន្សង Varanus salvator ដ៏កម្រមានវត្តមាននៅបឹងទន្លេសាប

ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម បានទទួលព័ត៌មានថា ក្រុមអ្នកអភិរក្សរបស់លោកប្រទះឃើញសត្វអន្សង Varanus salvator ដ៏កម្រនៅបឹងទន្លេសាប។

ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ បន្តទៀតថា លោកបានទទួលព័ត៌មានដ៏រីរាយនេះពីក្រុមអ្នកអភិរក្ស នៃភ្នាក់ងារអាជ្ញាធរទន្លេសាប នៅតំបន់ ពាក់កន្ទេល ក្នុងបឹងទន្លេសាប ដែលពួកគេបានប្រទះឃើញវត្តមានសត្វ អន្សង ដ៏កម្រនេះ ដែលមានឈ្មោះវិទ្យាសាស្រ្ត Varanus salvator ដែលជាប្រភេទសត្វដ៏កម្រ ជិតផុតពូជលើលោកនេះទៅហើយ ។ សត្វអន្សង Varanus salvator នេះត្រូវបានគេចាត់ចូលក្នុងបញ្ជីឧបសម្ព័ន្ធ II របស់អនុសញ្ញា CITES ។

អន្សង Varanus salvator វ័យជំទង់នេះ មានប្រវែង ៨០សង់ទីម៉ែត្រ និងទម្ងន់ ១,១ គីឡូក្រាម។ វត្តមានសត្វអន្សង Varanus salvator នេះជាសញ្ញាវិជ្ជមានក្នុងការអភិរក្សបឹងទន្លេសាប ៕

មតិយោបល់