ព័ត៌មានជាតិ

Tottenham Hotspur ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​ទាក់ទង​នាំ​យក​អតីត​អ្នក​ចាត់ការ Mauricio Pochettino ត្រលប់​មកវិញ ស្រប​ពេល​ក្លិប​មិន​ទាន់​មាន​អ្នកចាត់ការ​ពិតប្រាកដ

បុរស​វ័យ ៤៩​ឆ្នាំ​អា​ហ្ស​ង់​ទីន​រូប​នេះ​​ត្រូវ​បាន Spurs បណ្ដេញ​ចេញ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ បន្ទាប់ពី​ដឹកនាំ​បាន ៥​ឆ្នាំ មុននឹង​ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់ការ​ក្លិប​បារាំង Paris Saint Germain កាល​ពី​ខែ​មករា​។​ ​តែ PSG បាន​ខកខាន​ឈ្នះ​លី​គ​កំពូល​បារាំង Ligue 1 លើក​ទី២ ប៉ុណ្ណោះ​ក្នុង​រយ:​ពេល ៩​រដូវ​កាល​ចុងក្រោយ និង​ចាញ់ Manchester City នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។​

កាលពី​ដើមខែ​មុន Spurs បាន​បណ្ដេញ​លោក Jose Mourinho ដែល​បន្ត​តំណែង​ពី Pochettino ខណ: Spurs ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្ដោះអាសន្ន Ryan Mason ហើយ​ក្រោយមក Spurs បាន​ចាញ់ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup និង​បញ្ចប់​រដូវ​កាល English Premier League នៅ​លេខ៧​។​

​​យ៉ាង​ណាក្តី​មិន​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​ពី PSG ពី​ការ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក Pochettino នោះ​ទេ ខណ:​កិច្ចសន្យា​របស់​អតីត​អ្នកចាត់ការ Southampton រូប​នេះ​ជាមួយ PSG នៅ​សល់ ១​រដូវ​កាល​ទៀត​៕

 

មតិយោបល់