ព័ត៌មានជាតិ

First News: ជនចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត កំពុងសំងំលាក់ខ្លួនក្នុងបុរីពិភពថ្មី (មានវិដេអូ)

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះនាព្រឹកថ្ងៃទី១៥ សីហា កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញា សៀង សុខ បានចុះឡោមព័ន្ធវីឡាមួយកន្លែង(វីឡាលេខ២៤) ក្នុងបុរីពិភពថ្មី ជាប់របងសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិជាច្រើននាក់ ជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។ សូមរំឭកថា កន្លងមកជនជាតិជាច្រើននាក់ តែងតែងមកជ្រកកោននៅកម្ពុជា ហើយស្នាក់នៅសុទ្ធតែបុរី វីឡា ខុនដូល្អៗ បានប្រព្រឹត្តិបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែជនជាតិទាំងនោះមិនខ្លាចរអាលសមត្ថកិច្ចសោះ ជាក់ស្ដែងដូចករណីខាងលើនេះអ៊ីចឹង៕

ពាក់ព័ន្ធនឹងករណីនេះ ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមនៅពេលក្រោយ៖

photo_2016-08-15_11-11-01photo_2016-08-15_11-11-03photo_2016-08-15_11-11-17photo_2016-08-15_11-11-20photo_2016-08-15_11-11-22photo_2016-08-15_11-11-24

https://youtu.be/KBir8tr1efw

មតិយោបល់