ផ្ទះ ព័ត៌មានជាតិ បុរសអ្នកបើកត្...

បុរសអ្នកបើកត្រាក់ទ័រម្នាក់ ស្រវឹងស្រាដើរធ្លាក់ពីលើស្ពានរថភ្លើង ចូលទឹកបណ្ដាលឲ្យលង់ស្លាប់

0

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែកទឹកនៅក្រោមស្ពានផ្លូវរថភ្លើង ស្ថិតនៅភូមិគ្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា សាកសពជនរងគ្រោះមាន ឈ្មោះ ឡៅ សុខន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកត្រាក់ទ័រ រស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅចំណុចកើតហេតុខាងលើ បន្ទាប់ពីជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ៨និង៣០នាទី។

របាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះលង់ទឹកស្លាប់ គឺដោយសារជនរងគ្រោះស្រវឹងស្រាហើយដើរធ្លាក់ពីលើស្ពានរថភ្លើងបណ្តាលឲ្យបាក់ដៃឆ្វេងធ្លាក់ចូលក្នុងទឹកហើយក៏លង់ទឹកស្លាប់តែម្តង ដោយពុំមាននរណាម្នាក់ឃើញឡើយ ចំពោះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់