ព័ត៌មានជាតិ

រថយន្ត និងម៉ូតូបុកគ្នា បណ្ដាលឲ្យធ្លាក់ចូលទឹកស្លាប់មនុស្សម្នាក់ នៅខេត្តកំពត

កំពត: កាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

រថយន្តម៉ាក សាំយ៉ុង ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2162 បើកបរដោយឈ្មោះ ទង វិច្ឆិកា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិភ្ងា ស្រុកគិរីវង់ ខេត្តតាកែវ អ្នករួមដំណើរ ២នាក់៖
១/ឈ្មោះ នូវ រ៉ា ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្តាយអ្នកបើកបររស់នៅភូមិឃុំជាមួយគ្នា ។
២/ឈ្មោះ គឹម ហេង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិក្រាំងម្តេង ឃុំស្រែជាខាងត្បូង ស្រុកឈូក ខេត្តកំពត អ្នកទាំង៣រងរបួសស្រាល។
អ្នកបើកបរម៉ូតូស្លាប់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូធ្លាក់ទឹក។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព កំពុងធ្វើការស្រាវជ្រាវសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់