ព័ត៌មានជាតិ

ឆេះបន្ទប់របស់អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលខូចខាតអស់ឯកសារទាំងស្រុង

ភ្នំពេញៈ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេឃើញភ្លើងឆេះ បន្ទប់ធ្វើការរបស់លោកជា អូន អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃអាទិត្យវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៦ នៅបន្ទប់ជាន់ទី១នៃអាគាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទីតាំងលេខ៦២Eo ផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៨ ភូមិ០៩ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថានៅរសៀលថ្ងៃអាទិត្យទី១៤ខែសីហានេះ នៅអគាររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល ពុំមានអ្នកធ្វើការនោះទេ ស្រាប់តែខណៈនោះគេឃើញ មានផ្សែងហុយចេញពីបន្ទប់ជាន់ទី១ ជាបន្ទប់ ធ្វើការរបស់លោក ជា អូន អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដែលបន្ទប់នោះបិទទ្វារបង្អួចជិតបង្ក ជាកាភ្ញាក់ផ្អើលដល់អ្នកជិតខាងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗតែមិនអាចធ្វើអ្វីកើតនោះ ទើបកម្លាំងមូលដ្ឋានបានហៅ រថយន្តពន្លត់អគ្គីភ័យរាជធានីមកជួយបាញ់ពន្លត់ភ្លើង ដោយនាំគ្នាគាស់ ទ្វារ និងបង្អួចបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ ជាស្ថារពវិញប្រហែលជិត១ម៉ោង ក្រោយមក ដោយប្រើប្រាស់ ទឹកអស់ទាំង២ឡាននោះតែម្តង ព្រោះតែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យបន្ទប់របស់លោក ជា អូន អនុរដ្ឋលេខា ធិការអាកាសចរណ៍ស៊ីវិល ត្រូវឆេះខូចខាតដូចជា ទូរទឹកកក១គ្រឿង ម៉ាស៊ីនត្រជាក់០២គ្រឿងតុឯកសារ០១ និងឯកសារក្នុងបន្ទប់ទាំងស្រុងតែម្តង។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថាក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមានអ្នកណារងគ្រោះថ្នាក់ឡើយហើយក៏មិនរាលដាលដល់បន្ទប់ផ្សេងទៀតដែរ៕

photo_2016-08-15_11-33-58photo_2016-08-15_11-34-01photo_2016-08-15_11-34-05photo_2016-08-15_11-34-09photo_2016-08-15_11-34-13photo_2016-08-15_11-34-17photo_2016-08-15_11-34-25

មតិយោបល់