ព័ត៌មានជាតិ

សាំងយ៉ុងបុកម៉ូតូស្មាសវី បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

កំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅចំណុចផ្លូវខ្វែងទិសគ្នា បណ្ដាលឲ្យមនុស្សប្រុស-ស្រី៣នាក់ បានរងរបួសធ្ងន់ កាលពីម៉ោង៣និង៤៧នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចបេនឡានជាប់ របង អេស៊ីលីដាផ្សារលើ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ PP 2AA-0094 ពីត្បូងទៅជើងមានដឹកជនជាតិចិន បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាសវីពណ៌ខ្មៅក្រហម ពាក់ស្លាកលេខភ្នំពេញ 1BQ-5129 មានឌុបគ្នា៣នាក់ បើកបរដោយឈ្មោះ អ៊ឹង សុភាព ភេទស្រីអាយុ១៥ឆ្នាំ ភូមិឡទឹកត្រីសង្កាត់កំពង់ឆ្នាំង ទី២ឈ្មោះ ណាវរស្មី ស្រីអាយុ១៥ឆ្នាំ និងទី៣.ឈ្មោះ ហ៊ឹមតែវ ស្រីអាយុ១៦ឆ្នាំ ជាអ្នកបំរើការងារនៅផ្ទះលក់បាយមួយកន្លែងក្នុងសង្កាត់កំពង់ឆ្នាំងអ្នកទាំង៣នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ ដោយទុកចោលរថយន្ត និងអ្នកជិះជាជនជាតិចិននៅកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋហៅរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសាររបួសធ្ងន់ធ្ងរពេក ត្រូវបានក្រុមគ្រួសាបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ។

រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចក្រុងកំពង់ឆ្នាំងអូសយកមករក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង រង់ចាំដោះស្រាយតាមនីតិវិធី៕

FB_IMG_1471218055901

Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420

មតិយោបល់