ព័ត៌មានជាតិ

មានវិបត្តិស្នេហា បណ្តាលឲ្យនារីម្នាក់ សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន នៅបន្ទប់ផ្ទះសំណាក់ ហេង ហេង

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារីរងគ្រោះម្នាក់បានស្លាប់ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីលេបថ្នាំសម្លាប់ខ្លួន ហេតុការណ៍នេះកើតហេតុ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០២និង០២នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ មានប្រសាសន៍អោយដឹងថា ជនរងគ្រោះមានឈ្មោះ ណុន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរលក់អីវ៉ាន់២៥០០៛នៅស្រុកភ្នំក្រវាញ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ និងក្រុមគ្រួសារសព ពិនិត្យ ធ្វើកោសល្យវិច្ឆ័យ លើសាកសពនារីរងគ្រោះ សាកសពគឺពុំមានស្លាកស្នាមរងរបួសគួរអោយកត់សម្គាល់នោះទេ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាដោយសារ លេបថ្នាំសម្លាប់ខ្លួនប្រាកដមែន ដោយសារមានវិបត្តិស្នេហា ។ លោកស្នងការរង បានបន្តថាចំពោះសាកសពនារីរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់