មានពេលខ្លះគេហៅវាថាជា ស្តេចនំសែនព្រះខែ ដែលមានទំម្ងន់ ៦៦០ ផោន ដែលស្មើនឹងជាង ៣០០ គីឡូក្រាម ដែលវាសមល្មមនឹងមនុស្សដែលចូលក្នុងកម្មវិធីបុណ្យ នំសែនព្រះខែ ក្នុងប្រទេសចិន នៅខេត្ត Chongqing អាចធ្វើការចម្អែតក្រពះមួយពេលម្នាក់។
អ្នករៀបចំបង្ហាញនំសែនព្រះខែ ក្នុងខេត្ត Chongqing បាននិយាយថា ការធ្វើនំសែនព្រះខែ ដ៏ធំនេះ ត្រូវចំណាយអ្នកធ្វើនំចំនួន ៦ រូប និងប្រើរយៈពេល ១ សប្តាហ៍ ដើម្បីរៀបចំគ្រឿង និងប្រើពេល ៧ ម៉ោង ផ្សេងទៀតសម្រាប់ដុតនំ។
នំដែលត្រូវធ្វើហើយ ដោយផ្ទៃខាងមុខត្រូវបានគេរចនាឡើងជាមួយនឹងលក្ខណៈពិសេស នោះ គឺផ្ទៃខាងលើនំ ឬមុខនំ មានសត្វនាគ និង នាគខៀវ ឬសត្វក្នុងរឿងព្រេងនិទាន។ រូបនេះវាជានិម្មិតូរប ព្រពៃណីចិន ដោយគេយល់ថានឹងមានសំណាងល្អដល់ខ្លួន។
គួរបញ្ជាក់ផងដែរថា នំសែនព្រះខែ យក្សដែលបានបង្ហាញនេះជានំសែនព្រះខែ ក្នុងឆ្នាំចាស់ កាលពីឆ្នាំ ២០១២ កន្លងទៅនេះ ចំណែកនំសែនព្រះខែ ក្នុងឆ្នាំ ២០១៣ ធំយ៉ាងណា ឬតូចយ៉ាងណាយើងរងចាំមើលនៅក្នុងខែ កញ្ញា នៅថ្ងៃទី ១៩ ទាំងអស់គ្នា ពិតជាដឹងថា នំនៅឆ្នាំនេះធំប៉ុណ្ណាហើយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់