(កូរ៉េ)៖ YG Entertainment បានចែករំលែកថាគម្រោង «The SameE» របស់ពួកគេ ដែលបានបង្កើតឡើង សម្រាប់តភ្ជាប់ទំនាក់ទំនងរវាងសិល្បករ និង ហ្វេន ឲ្យកាន់តែមានភាពស្និតស្នាលបន្ថែមនោះ នឹងបើកជាផ្លូវការនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ ខាងមខ។
នៅថ្ងៃទី៣១ ខែឧសភា នេះផលិតកម្មលំដាប់មួយប្រចាំប្រទេសកូរ៉េ YG Entertainment ដែលជាជម្រករបស់សិល្បករល្បីៗ បានបង្ហាញរូបភាពជាច្រើនសន្លឹកពីទីតាំង «The SameE» ខណៈថ្ងៃបើកជាផ្លូវការកំពុងតែខិតចូលមកដល់។ រីឯអ្នកគាំទ្រវិញកំពុងតែអន្ទះសារចង់ចូលទស្សនា និងកំសាន្តនៅទីតាំងនោះ ព្រោះវាត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យអ្នកគាំទ្រនិងសិល្បករកាន់តែជិតស្និតបន្ថែម។
គួរជម្រាបថា «The SameE» គឺមានទីតាំងនៅចំពីមុខផ្ទាល់តែម្តង នៃអាគារផលិតកម្ម YG ថ្មី។ «The SameE» គឺរួមបញ្ចូលទាំងកន្លែងអង្គុយសម្រាកលំហែកាយ, ហាងកាហ្វេ, ការបង្ហាញទំនិញ និងទីតាំងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សម្រាប់អ្នកចូលទស្សនា៕
ប្រភព៖ Koreaboo
មតិយោបល់