អ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane បាននិយាយថា ការសំរេចចិត្តដើរចេញពីតំណែងដឹកនាំ Real Madrid គឺដោយសារក្លិបលែងមានជំនឿចិត្តលើរូបលោកទៀតហើយ។ នេះជាសារដែលអតីតអ្នកចាត់ការដែលដឹកនាំ Real Madrid ឈ្នះជើងឯក UEFA Champions League ៣លើករូបនេះប្រាប់ទៅកាន់អ្នកគាំទ្រ។
លោក Zinedine Zidane បានសំរេចចិត្តចាកចេញពីតំណែងដឹកនាំ Real Madrid ជាលើកទី២ កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមក បន្ទាប់ពី Real Madrid មិនឈ្នះពានសោះក្នុងរដូវកាល។ បុរសវ័យ ៤៨ឆ្នាំរូបនេះបានបន្ថែមទៀតថា លោកហត់នឿយនឹងការដឹកនាំ ហើយវាជារឿងធម្មតាទេដែលដឹកនាំក្រុមលំដាប់កំពូលដូចជា Real Madrid នៅពេលដែលយើងមិនឈ្នះអ្វីសោះ យើងត្រូវដើរចេញនោះ។ យ៉ាងណាក្តីលោក Zinedine Zidane មានប្រវត្តិដឹកនាំ Real Madrid ជោគជ័យមិននឹកស្មានដល់ឡើយក្នុង ១ទសវត្សរ៍ចុងក្រោយនេះ ដោយលោកបានកាន់តំណែងលើកដំបូងនៅឆ្នាំ២០១៦ ដល់ ២០១៨ ដោយឈ្នះជើងឯក UEFA Champions League ៣រដូវកាលជាប់គ្នា និងឈ្នះជើងឯក La Liga ម្តង។
ការវិលមកវិញនៅឆ្នាំ២០១៩ Zidane បានដឹកនាំក្រុមឈ្នះជើងឯកនៅរដូវកាលមុន។ Zidane បាននិយាយចុងក្រោយថា រយៈពេល ២០ឆ្នាំនៅ Real Madrid ទាំងពេលជាកីឡាករ និងអ្នកចាត់ការពិតជារឿងមិនអាចបំភ្លេចបានក្នុងជីវិត បន្ទាប់ពីឆ្លងកាត់នូវជោគជ័យសន្ធឹកសន្ធាប់ជាមួយគ្នា៕
មតិយោបល់