ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបួសធ្ងន់២នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរារណ៍មួយកើតហេតុកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វាងរថយន្ត និងម៉ូតូ ទិសដៅស្របគ្នា តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ហេតុការណ៍នេះកើតឡើងរវាងរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ បុកប៉ះនឹងម៉ូតូ មួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខ ពោធិ៍សាត់ 1J 6669 រួមដំណើរគ្នា០២នាក់ បើកបរដោយឈ្មោះ អឿន គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរកម្មករ និងអ្នករួមដំណើរឈ្មោះ ចែ តឿ ភេទស្រី អាយុ៣៧ឆ្នាំ (មានទីលំនៅ និងមុខរបរដូចគ្នា) ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។
ហេតុការណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់
១-ឈ្មោះ អឿន គន្ធា ភេទស្រី អ្នកបើកបរម៉ូតូ រងរបួសស្រាល។
២-ឈ្មោះ ចែ តឿ ភេទស្រី អ្នករួមដំណើរម៉ូតូ រងបួសធ្ងន់។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។
បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវជ្រាវបន្ត ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

 

មតិយោបល់