ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២២និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ ម៉ូតូបុកនិងម៉ូតូ ខណ:ជិះបញ្រ្ចាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់០១នាក់ លើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចារណ៍ខាងលើនេះ គេឃើញម៉ូតូ១គ្រឿងម៉ាក វេវ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សៀង សឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ០១គ្រឿងទៀតម៉ាក វ៉េវ ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សេក រិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ រងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះ និងជនបង្កបានបញ្ជូនទៅកាន់មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ពេលបញ្ជូនដល់មណ្ឌលសុខភាពអណ្តូងទឹក ជនបង្កបានស្លាប់នៅមណ្ឌល រីឯជនរងគ្រោះម្នាក់ទៀត បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ។

មូលហេតុ៖ ជនបង្កបើកបរមិនប្រកាន់ស្តាំ ហើយស្ថិតក្នុងស្ថានភាពស្រវឹង ។

បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់