ហ្គេម Plants vs Zombies 2 ត្រូវបានក្រុមហ៊ុនប្រកាសថានឹងចេញនៅដើមឆ្នាំ ២០១៣ ប៉ុន្តែក្រោយមក ក៏បានពន្យារពេលរហូតដល់ខែកក្គដា។
ដោយឡែកនៅពេលនេះ នៅលើ Facebook Page របស់ App Store បានប្រកាសឲ្យដឹងថា Plants vs Zombies 2 នឹងចេញនៅថ្ងៃស្អែក។
យោងតាមការប្រកាសឲ្យដឹងនៅលើ Facebook នេះ សបញ្ជាក់ថា Plants vs Zombies 2 នឹងមាននៅលើប្រព័ន្ធដំណើរការ iOS ប៉ុន្តែសម្រាប់ Android នោះនៅមិនទាន់ច្បាស់ទេ ម្យ៉ាងទៀត ព័ត៌មាននេះគឺខាង Apple ជាអ្នកប្រកាសមិនមែនខាងក្រុមហ៊ុន Popcap ជាអ្នកប្រកាសនោះទេ។
គួរបញ្ជាក់ផងដែរថា Plants vs Zombies ជាហ្គេមមួយដែលពេញនិយមក្នុងការលេងមិនថានៅលើទូរស័ព្ទ ឬកុំព្យូទ័រនោះទេ៕

ប្រភព៖ App Store (Facebook)
មតិយោបល់