ព័ត៌មានជាតិ

ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​ក្រាម​ស​ថ្លា​១១ ​កញ្ចប់​សង្ស័យ​ជា​គ្រឿងញៀន​

​ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កម្លាំង​ល្បាត​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ក្រាម​ស​ថ្លា​១១​កញ្ចប់​សង្ស័យ​ជា​គ្រឿងញៀន​ វេលា​ម៉ោង​៣​ម៉ោង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ នៅ​ចំណុច​ផ្លូវ​បេតុង​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២១​ ។​

​ជនសង្ស័យ​ឈ្មោះ​ ឌឹ​ម​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​មាន​សារធាតុ​ញៀន​)​ ។​

​ដកហូត​វត្ថុ​តាង​និង​សម្ភារ​រួម​មាន​៖​ ក្រាម​ព​ណ៌​ស​ថ្លា​ចំនួន​២១​កញ្ចប់​ថង់​តូច​,​ ទូរ​ស័ព្ទ​ចាស់​១​គ្រឿង​,​ ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ Scoopy​ ផ្លាក​លេខ​ភ្នំពេញ​ 1HA​ 4192​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់