ព័ត៌មានជាតិ

សូមឪពុកម្ដាយប្រុងប្រយ័ត្ន ករណីក្មេងប្រុសម្នាក់ ទៅលេងទឹកប្រទ្បាយ បណ្ដាលឲ្យលង់ស្លាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទីព្រឹក
មានករណីក្មេងប្រុសម្នាក់បានទៅលេងទឹកប្រទ្បាយផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចបង្គោលបំពេញបន្ថែមលេខ ១០១/៣ បណ្តាលអោយលង់ទឹកស្លាប់ ។
លុះដល់វេលាម៉ោង ៦និង០០នាទីល្ងាចទើបរកឃើញសាកសព។

ក្មេងរងគ្រោះឈ្មោះ ងិ ណាត ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់