ព័ត៌មានជាតិ

ឪពុកខំជួយដែរ តែជួយមិនទាន់ ករណីយុវជនម្នាក់ ចុះឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

កណ្ដាល: នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ករណីឆក់អាំងម៉ូទ័រឆក់ត្រីបណ្ដាលឲ្យស្លាប់ ចំណុចខ្ពបអូរយួន ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ខែម វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកាះផុស ឃុំដីឥដ្ឋស្រុក កៀនស្វាយ ខេត្តកណ្តាល
មុខរបរកសិករ(ស្លាប់) ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺពីឈ្មោះ ប្រាក់ ផល្លី ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានយកអាំងម៉ូទ័រឆក់ត្រី ចេញទៅឆក់ត្រីនៅចំណុចខ្ពប់អូរយួនជាកន្លែង កើតហេតុដូចសព្វដងដោយបាត់កូនយូរមិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានទៅរកមើល រួចក៏បានឃើញជនរងគ្រោះ ឆក់ខ្លួនឯងនៅមាត់ខ្ពប់ បណ្តាលឲ្យរងរបួសធ្ងន់ ពេលនោះគាត់បានជួយសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ តែជួយសង្គ្រោះមិនទាន់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនៅមន្ទីពេទ្យ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញបច្ចេកទេសកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យបានចុះដល់ចំណុចកើតហេតុពិនិត្យសាកសព
បន្ទាប់ពីពិនិត្យរួចឃើញថា សាកសពពិតជាបានស្លាប់ដោយសារឆក់អាំងម៉ូទ័រឆក់ត្រីស្លាប់ ដោយខ្លួនឯងប្រាកដមែនហើយក្រុមគ្រួសារក៏បានទទួលស្គាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់