ព័ត៌មានជាតិ

អាសូរណាស់! កុមារា​ម្នាក់​ដើរឃ្វាលគោនៅវាលស្រែ ខណៈមេឃងងឹតរកភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

កំពង់ឆ្នាំង: នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណីរន្ទះបាញ់កុមារាម្នាក់ឈ្មោះ ដូត សុរី អាយុ៨ឆ្នាំ មានទីលំនៅភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីរន្ទះបាញ់នេះ គឺកុមារាខាងលើ បានទៅឃ្វាលសត្វគោនៅចំណុចវាលស្រែប្រាំង ស្ថិតក្នុងភូមិសាស្ត្រ ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅពេលដើរលើភ្លឺស្រែ មេឃងងឹតរកភ្លៀងក៏ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់តែម្តង ។

ឆ្លងតាមការធ្វើកោសល្យវិច្ច័យ របស់កម្លាំងនគរបាលជំនាញបច្ចេកទេស គ្រូពេទ្យ អាជ្ញាធរ និងក្រុមគ្រួសារ បានបញ្ជាក់ថាកុមារាឈ្មោះ ដូត សុរីម ពិតជាស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ពិតប្រាកដមែន ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សាកសពកុមារារងគ្រោះខាងលើ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់