ភ្នំពេញៈ បុរសម្នាក់ស្រឡាញ់ភេទប្រុសដូចគ្នា ដើរតួជាប្តី សង្ស័យភ្លើងប្រចណ្ឌជាមួយប្រពន្ធ ទើបសម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងផ្ទះជួលមួយកន្លែង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃ សៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិ រោងចក្រ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដើរតួរជាប្រពន្ធភាគច្រើន មិនសូវនៅផ្ទះឃើញឧស្សាហ៍ ចេញក្រៅផ្ទះជាមួយមិត្តភក្តិ ហើយបុរសដើរតួរជាប្តី តែងតែប្រាប់ប្រពន្ធថា កុំសូវទៅណាពេកនៅផ្ទះខ្លះទៅ ហើយនៅរសៀលថ្ងៃកើតហេតុខាងលើ ក៏បុរសដើរតួជាប្រពន្ធបានចេញទៅក្រៅបាត់ តាំងពីថ្ងៃជាមួយមិត្តភក្តិ ហើយពេលត្រឡប់មកផ្ទះវិញ ស្រាប់តែគោះទ្វារមិនបើកហៅមិនឆ្លើយទូរស័ព្ទតេមិនលើក ក៏សង្ស័យគាស់សោចូលមើល ប្រទះឃើញចងករសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។
ប្រភពព័ត៌មាន ទទួលបានពីប្រជាពលរដ្ឋ រស់នៅក្បែរខាងគ្នា បានបន្តទៀតថា ពួកគេទាំង២នាក់ គឺជាមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នា មែនក៏ប៉ុន្តែខាងបុរសដើរតួរជាប្តីស្រឡាញ់ប្រពន្ធខ្លាំង បាត់មុខមិនបាន ហើយក៏ប្រចណ្ឌខ្លាំងដែរ ពួកគេរស់នៅផ្ទះជួលជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឃើញថាមិនដែលឈ្លោះគ្នាទេ គឺពួកគេស្រឡាញ់គ្នាណាស់ ទើបតែរើផ្ទះជួលពីផ្ទះចាស់មកជួលផ្ទះថ្មី នៅជិតផ្ទះចាស់ដែរ ទើបតែបានកន្លះខែ ហើយបុរសដើរតួជាប្តីបានរអ៊ូប្រាប់អ្នកជិតខាងថា ប្រពន្ធគេមួយរយៈក្រោយមកនេះ ដូចជាប្លែកណាស់ ឧស្សាហ៍ចេញពីផ្ទះទូរស័ព្ទពិបាកតេទាក់ទងគ្នា លុះដល់រសៀលថ្ងៃកើតហេតុខាងលើ បុរសដើរតួជាប្រពន្ធបានខលហៅមនុស្សប្រុសម្នាក់ ឲ្យមកយកចេញទៅក្រៅ ហើយមួយសន្ទុះក៏ឃើញមកយកដោយឈប់ចាំនៅខាងមុខផ្លូវ ស្រាប់តែបុរសដើរតួជាប្តីចេញទៅ ឃើញក៏មានចិត្តប្រចណ្ឌហើយមិនដែលស្គាល់បុរស ដែលឌុបប្រពន្ធខ្លួននោះទេ ក៏បានខលទៅប្រពន្ធ មិនលើកមានចិត្តប្រចណ្ឌរត់ចូលផ្ទះ ស្រាប់តែបុរសដើរតួជាប្រពន្ធត្រឡប់មកវិញ ពេលយប់ប្រហែលជាម៉ោង៧ទ្វារមិនបើក ហៅមិនឆ្លើយទូរស័ព្ទតេមិនលើក ក៏សង្ស័យគាស់សោចូលមើល ប្រទះឃើញចងកសម្លាប់ខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ទាក់ទងទៅក្រុមគ្រូពេទ្យជំនាញ មកធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើសពឃើញថាអវិជ្ជមាន ទើបទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ទៅលើសពនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់