ភ្នំពេញៈ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប៉ុនប៉ងកៀរផ្តួលគំរាមយកម៉ូតូ) នៅចំណុចមុខវិទ្យាល័យទួល ប្រាសាទសែនសុខ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ៥នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង ។
ជនសង្ស័យ០៥នាក់រួមមាន៖ ១-ឈ្មោះ ម៉ក់ ពិសិដ្ឋ (សិត) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។ ២-ឈ្មោះ ម៉ក់ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។ ៣-ឈ្មោះ អ៊ោម វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។ ៤-ឈ្មោះ ឡុង សោវឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។ ៥-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប្រាសាទ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានសារធាតុញៀន ។
បានធ្វើសកម្មភាពប៉ុនប៉ងកៀរផ្តួល ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AV-7556 ពីជនរងគ្រោះឈ្មោះ ឃុន តូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅក្នុងឃ្លាំងសស្តុកទំនិញ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AV-7556 ប្រគល់ឲ្យជនរងគ្រោះ, ម៉ូតូ ០១គ្រឿងម៉ាក ហុងសេ១២៥ ផលិតឆ្នាំ២០១៣ ពណ៌ ពាក់ផ្លាកលេខភ្នំពេញ1M-0642 , ម៉ូតូ ០១គ្រឿងស្មាស់ គ្មានផ្លាកលេខ , ម៉ូតូ ០១គ្រឿងម៉ាក ស្តេប ពណ៌លឿងលាយទឹកក្រូច ពាក់ផ្លាកលេខសៀមរាប1I-2650 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់