ព័ត៌មានជាតិ

ធ្វេសប្រហែស! ម្ចាស់ផ្ទះទុកកានប្រេងសាំងនៅក្បែរចង្កា្រនហ្គាស ខណៈបើកកំដៅសម្ល បណ្តាលឲ្យឆាបឆេះ

កំពង់ធំ: ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៥០នាទី ស្ថិតនៅត្រង់ចំណុចភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះប្រេងសាំង០១លើក ។

ម្ចាស់រងគ្រោះឈ្មោះ ឯក វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

សម្ភារ:ខូចខាត៖
-ឆេះប្រេងសាំងអស់០១កាន
-ឆេះចង្រ្កានហ្គាស០១គ្រឿង ។

មូលហេតុ៖ ម្ចាស់ផ្ទះធ្វេសប្រហែសទុកកានសាំងនៅជិតចង្រ្កានហ្គាស ហើយដុតកម្ដៅសម្លបណ្តាលឲ្យឆេះ ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកប្រាសាទសំបូរ ដើម្បីអន្តរាគមន៍០១គ្រឿង តែមិនបានបាញ់ពន្លត់នោះទេ ព្រោះប្រជាការពារភូមិ នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន០៨បំពង់ បាញ់ពន្លត់រលត់ទាំងស្រុង ៕

មតិយោបល់