ព័ត៌មានជាតិ

ភ្លៀង លាយខ្យល់កន្ត្រាក់ធ្វើឲ្យរបើកដំបូលរលំផ្ទះប្រជាពលរដ្ឋ៣០ខ្នងនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: នៅរសៀលទី៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោ៣និង៣០នាទីមានករណីភ្លៀង និងខ្យល់កន្ត្រាក់ធ្វើឱ្យរបើកដំបូលរលំផ្ទះប្រជាពលរដ្ឋនៅ ឃុំធ្លកវៀន និង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
– ឃុំ ស្វាយ ចំនួន២៧ខ្នង ធ្លាក់ពីលើជើងសសរ ចំនួន០៣ខ្នង ។
– ឃុំ ធ្លកវៀន ចំនួន០៣ខ្នង របើកដំបូលក្បឿងនិង សង្ក័សី ។
– ក្នុងករណីគ្រោះថ្នាក់ធម្មជាតិខាងលើគឺមិនបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស និងសត្វឡើយ ៕

 

មតិយោបល់