កណ្តាលៈ នៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ មានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ម៉ាទឹកកក ត្រូវកម្លាំងសមត្ថកិច្ចចុះល្បាតធ្វើការឃាត់ខ្លួនបាននារី២នាក់ ស្ថិតត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ឈ្មោះ ចន ចាន់ហេង ហៅឆេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រក្សាទុក), ២-ឈ្មោះ សារិន សុខហួយ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ បច្ចុប្បន្នភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) ។
វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន១២កញ្ចប់តូច ។
-ម៉ូតូចំនួន ០១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1cz 7448 ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍បែកចាន បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះទៅដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យទាំង០២នាក់ កំពុងឈរតាមចិញ្ចើមផ្លូវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ទប៉ុស្តិ៍ក៏បានឃាត់ត្រួតពិនិត្យ ឃើញមានថ្នាំញៀនចំនួន១២កញ្ចប់តូចនៅឈ្មោះ ចន ចាន់ហេង ហៅឆេងជាអ្នកទុក ។
ជនសង្សយ័ទាំង០២នាក់ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១២កញ្ចប់នេះឈ្មោះ ប៉ាវ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅម្តុំផ្សារត្រពាំងអំពិលជាអ្នកឲ្យខ្លួនកាន់លក់ ដើម្បីចំណេញខ្លះ ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមការនីតិវិធីច្បាប់ ៕
មតិយោបល់