ព័ត៌មានជាតិ

កូរ៉េខាងជើង ជួបគ្រោះរាំងស្ងួត ដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ

ព្យុងយ៉ាង៖ មិនមែនជាការគំរាមកំហែងតាមបែបសេដ្ឋកិច្ច ឬអាវុធមីស៊ីលនោះទេ ប៉ុន្តែវាជាការគំរាមជាក់ស្ដែងតាមបែបធម្មជាតិ មកលើប្រទេសកូរ៉េខាងជើង ជាមួយនឹងភាពរាំងស្ងួត ដែលមិនធ្លាប់មានអស់រយៈពេលមួយសតវត្ស៍។

រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ដោយសារភាពរាំងស្ងួង បានបណ្តាលឲ្យដីដំណាំស្រូវប្រមាណ៣០ភាគរយ ត្រូវស្ងួតហួតហែង ដោយសារតែខ្វះខាតទឹកយ៉ាងខ្លាំងនៅក្នុងរដូវប្រាំង។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទឹកសម្រាប់ស្ទុកទុកនៅសល់តិចតួចប៉ុណ្ណោះ ខណៈដែលប្រភពទឹកស្ទឹងទន្លេនានាកំពុងរីងស្ងួត។
មន្ត្រីម្នាក់របស់ប្រទេស កូរ៉េខាងត្បូងបានឲ្យដឹងថា ផលិតផលស្រូវ និងដំឡូងរបស់កូរ៉េខាងជើងអាចធ្លាក់ចុះ២០ភាគរយធៀបនឹងរាល់ឆ្នាំ ប្រសិនប្រទេសនេះនៅតែបន្តខ្វះទឹកភ្លៀងរហូតដល់ដើមខែកក្កដា៕

កូរ៉េខាងជើង ជួបគ្រោះរាំងស្ងួត ដែលពុំធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ

មតិយោបល់