ព័ត៌មានជាតិ

រថយន្ត GS300 ផ្លាកលេខភ្នំពេញ 2AO 3429 មួយគ្រឿង ពន្លះបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៨និង១០នាទីយប់ថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចមុខហាងនំប៉័ងភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ បើករថយន្តឡិចស៊ីស GS300 ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AO 3429 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១ដើមរាបដល់ដី រថយន្តខូចខាតមួយចំហៀងយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលទាក់ទងទៅជំនាញក្រុង ចុះវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់