ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង បើកក្នុងល្បឿនលឿន រេចង្កូតបុករបាំងថ្មពេញទំហឹង បណ្តាលឲ្យខូចខាត ម្ចាស់ចុះរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ មាននារីម្នាក់បានបើករថយន្តស៊េរីទំនើប១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ រួចព្យាយាមបើករត់គេចខ្លួន ត្រូវសមត្ថកិច្ចឃាត់បាន ចំណែកនារីជាតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-BL0108 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបាក់មួយកង់ ។ ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកបានចុះទៅដល់ រួចក៏បានទំនាក់ទំនង ទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង និងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់