ម៉ាទ្បេស៊ីៈ ទូកដឹកភ្ញៀវទេសចរណ៍ចំនួន ៣១ នាក់ នៅលើវា ដែលភាគច្រើនជាភ្ញៀវទេសចរជនជាតិចិន ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន បន្ទាប់ពីវាមិនបានវិលត្រឡប់មកពីដំណើរកម្សាន្ត កាលពីម្សិលមិញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។
ទូកនេះ បានដឹកភ្ញៀវទេសចរចិនចំនួន ២៨ នាក់ ប្រធានក្រុមម្នាក់ និងអ្នកបើកបរពីរនាក់ ដែលចេញដំណើរពីទីតាំង Tanjung aru ទៅកោះ Pulau Mengalum ចម្ងាយប្រមាណ ៦០ គីទ្បូម៉ែត្រ ភាគខាងលិចទីក្រុង Kota Kinabalu ប្រទេសម៉ាទ្បេស៊ី៕
មតិយោបល់